Union Mobile មិនមែនគ្រាន់តែជាឈ្មោះដែលមាននៅក្នុងឧស្សាហកម្មបច្ចេកវិទ្យានោះទេ។

យើងជាអ្នកត្រួសត្រាយនូវសមាហរណកម្មឌីជីថល, បង្កើតថ្នាលបណ្តុះបណ្តាលនៅក្នុងពិភពនិម្មិត ដែលអាចយកមកបំពេញបន្ថែមនូវបទពិសោធន៍ក្នុងពិភពពិតរបស់អ្នក។ នៅពេលដែលពិភពលោកជុំវិញយើងមានផ្លាស់ប្តូរ និងប្រែប្រួល យើងនៅតែឈានមុខគេ ដោយអាចធានាបានថាអ្នកនៅតែភ្ជាប់ទំនាក់ទំនង ជាមួយនឹងភាពរីកចម្រើនជានិច្ច។

ទស្សនៈវិស័យ

ទស្សនៈវិស័យ

ទស្សនៈវិស័យ

  • តាមរយៈបច្ចេកវិទ្យា យើងផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប និងកសាងអនាគតឱ្យកាន់តែប្រសើរឡើង។

បេសកកម្ម

បេសកកម្ម

បេសកកម្ម

  • យើងផ្តល់ជូនការកំណត់បាននូវលក្ខណៈរបស់អ្នកប្រើប្រាស់, ផលិតផលដែលប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មដើម្បីបង្កើនភាពងាយស្រួលជារៀងរាល់ថ្ងៃ។

  • យើងដំណើរការអាជីវកម្មរបស់យើងប្រកបដោយនិរន្តរភាព និងបំពេញនូវការទទួលខុសត្រូវក្នុងសង្គមរបស់យើង។

  • យើងផ្តល់នូវការគាំទ្រដែលអភិវឌ្ឃន៍ដល់បុគ្គលិករបស់យើង និងស្វែងរកមជ្ឈមណ្ឌលវប្បធម៌ដែលផ្តោតលើភាពសម្បូរបែប ហើយទូលំទូលាយ។

ជារៀងរាល់ថ្ងៃក្រុមការងាររបស់ Union Mobile
តែងតែកំណត់បន្ថែមនូវដំណើការឥតឈប់ឈរ។

2023

ការរួមបញ្ចូលគ្នានៃវេទិកាចល័ត

បានអភិវឌ្ឃន៍វេទិកា-ឆ្លងកាត់កម្មវិធីទូរស័ព្ទដោយប្រើប្រាស់ React Native និង Flutter, បានបើកដំណើរការលើវេទិកា API ដោយបើកចំហសម្រាប់ផ្តល់ជូននូវសេវាកម្មដែលផ្តោតលើកម្មវិធីផ្ញើសាររបស់ AngkorLife, ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម ការទូទាត់ប្រាក់ និងការទិញទំនិញជាដើម។

2022

ការបង្កើតថ្មីនូវកម្មវិធីផ្ញើសារ

AngkorLife' ចេញផ្សាយកំណែអាល់ហ្វានៃកម្មវិធីផ្ញើសាររបស់ជាតិនៃព្រះរាជាណាចក្រកម្ពុជា, និងកសាងហេដ្ឋារចនាសម្ព័ន្ធ cloud-based ដែលណែនាំអំពីស្ថាបត្យកម្ម microservices ដោយផ្តោតលើសេវាកម្មហើយប្រើប្រាស់នូវឧបករណ៍ Kubernetes និង Docker។

2021

ភាពជាអ្នកដឹកនាំនូវព័ត៌មានសុវត្ថិភាព

ផ្តល់ជូននូវដំណោះស្រាយកម្មវិធីការពារ DDoS និងសុវត្ថិភាពរបស់បណ្តាញឯកជនដែលប្រើប្រាស់ផ្ទាល់នៅការិយាល័យដោយមានកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និង លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម នៃព្រះរាជាណាចក្រកម្ពុជា

ការប្រឹក្សាបច្ចេកវិទ្យា

បានធ្វើការប្រឹក្សាផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រសម្រាប់រាល់ការអនុវត្តនួវដំណោះស្រាយនានា។

2020

ប្រព័ន្ធដឹកនាំ 5G

បាន​ស្រាវជ្រាវ​រលក​ប្រេកង់ mmWave និង sub-6GHz ហើយ​បាន​ផ្តល់​ការ​ប្រឹក្សា​នូវគោល​ការណ៍​សម្រាប់​ការ​ដាក់​ឱ្យ​ប្រើប្រាស់ប្រព័ន្ធ​ 5G នៅ​កម្ពុជា។

ការបង្កើតវេទិកានៃប្រព័ន្ធអប់រំថ្មី

បានអភិវឌ្ឍន៍ និងណែនាំវេទិកាអប់រំថ្មីដែលអាចប្រើបានពីចម្ងាយដោយមានកិច្ចសហការជាមួយសកលវិទ្យាល័យកម្ពុជា, ក្នុងការបង្កើតនូវតំបន់នៃបណ្តាញឥតខ្សែផ្ទាល់ខ្លួនដែលមាននៅជុំវិញបរិវេណនៃសកលវិទ្យាល័យកម្ពុជានេះ។

2019

ការបង្កើតនូវប្រព័ន្ធទូរគមនាគមន៍ថ្មីនៅកម្ពុជា

កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ឥត​ខ្សែ​របស់​កម្ពុជា Cellcard និងក្រសួងព័ត៌មាន និងទំនាក់ទំនងដើម្បីជំរុញដល់បណ្តាញទំនាក់ទំនងអោយមានក្រិតខ្ពស់ដោយការណែនាំឱ្យប្រើប្រាស់នូវបច្ចេកវិទ្យា NFV និង MIMO ។

ការពង្រីកនៅស្រីលង្កា

សេវាកម្មប្រឹក្សាសម្រាប់ការរចនា និងបង្កើនប្រសិទ្ធភាពនៃបណ្តាញអ៊ីនធើណេតល្បឿនលឿននៅក្នុងប្រទេសស្រីលង្កា។

2018

ការស្រាវជ្រាវនូវបច្ចេកវិទ្យា Blockchain

ផ្តោតលើការបង្កើនតម្លាភាពទិន្នន័យ និងសុវត្ថិភាពដោយការអនុវត្តបច្ចេកវិទ្យា blockchain ទៅកាន់បណ្តាញនៃទំនាក់ទំនងឥតខ្សែ។

កិច្ចសហប្រតិបត្តិការអន្តរជាតិ

បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន UMS ផ្តល់នូវសេវាបណ្តាញ Uzbek ឥតខ្សែ។

ការបង្កើតនូវបណ្តាញថ្មី

បានបង្កើតនូវតំបន់នៃបណ្តាញឥតខ្សែផ្ទាល់ខ្លួនដោយប្រើបច្ចេកវិទ្យា SDN (កម្មវិធីកំណត់បណ្តាញ) និងបច្ចេកវិទ្យា NFV (មុខងារបណ្តាញនិម្មិត)។

ដំណើការប្រតិបត្តិ PoC

បានបង្កើតដំណោះស្រាយគ្រប់គ្រងបណ្តាញ AI-based ដោយមានកិច្ចសហការជាមួយប្រព័ន្ធព័ត៌មាន Hanjin និងប្រព័ន្ធទូរគមនាគមន៍ CyberLogitec។

2017

មូលដ្ឋានគ្រឹះ និងទស្សនវិស័យ

ក្រុមហ៊ុន Union Mobile Co., Ltd ត្រូវបានបង្កើតឡើងក្នុងគោលបំណងបើកដំណើរការក្រុមហ៊ុនទូរស័ព្ទចល័តទី 4 នៅក្នុងប្រទេសកូរ៉េខាងត្បូង។